ឯកឧត្តម សួស យ៉ារ៉ា ចូលរួមបើកមូលនិធិកម្ចីរបស់គ្រូបង្រៀន


ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកបូរីជលសារ ខេត្តបានប្រកាសបើកមូលនិធិកម្ចីគ្រូបង្រៀន ជូនដល់លោកគ្រូ អ្នកគ្រូ នៅទូទាំងស្រុក ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន និង មានការចូលរួមជាអធិបតីពី លោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ និងជាប្រធានសេនាធិការក្រុមការងារថ្នាក់ជាតិខេត្តតាកែវ។ មូលនិធិនឹងផ្តល់ឱកាសជូនលោកគ្រូ អ្នកគ្រូដែលជួបប្រទះការលំបាកដោយចៃដន្យ ហើយអាចប្រើប្រាស់ថវិកាកម្ចីដែលមានការប្រាក់ ៦% ភាគរយក្នុងមួយឆ្នាំ និងមានបែបបទងាយស្រួលក្នុងការដកសាច់ប្រាក់៕

បញ្ជាក់៖ បុគ្គលិកគ្រូចូលនិវត្តន៍ក៍ត្រូវបានលើកទឹកចិត្តជាសមាជិកសមាគមផងដែរ