គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ អញ្ជើញចុះមកជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា ឃុំស្រែអំពូម និងប្រជាពលរដ្ឋក្រីក្រមួយចំនួន


គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តម លោកជំទាវជាអនុប្រធាន​ លេខាធិការ​ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា ឃុំស្រែអំពូម និងប្រជាពលរដ្ឋក្រីក្រមួយចំនួន​ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តន៍គោលនយោបាយចំពោះស្រ្តី និងកុមារអាយុក្រោម២ឆ្នាំ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងដំណាក់កាលកូវីដ-១៩ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។