ស្ពានធំៗចំនួន​ 10​ ត្រូវបានបន្តធ្វេីការថែទាំ​ ដេីម្បីរក្សាសោភ័ណភាព​ អនាម័យ​ និងធានាគុណភាពសំណង់ប្រេីប្រាស់បានយូរ


ក្នុងសប្តាហ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០​ ស្ពានធំៗ​ចំនួន​ 10 រួមមាន​ ស្ពានព្រែកព្នៅ​ ស្ពានព្រែកតាមាក់​ ស្ពានព្រែកក្ដាម​ ស្ពានតាខ្មៅ​ ស្ពានកោះធំ​ ស្ពានជ្រៃធំ​ ស្ពានត្សឹបាសា​ ស្ពានគីហ្សួណា​ ស្ពានមេគង្គ​ ស្ពានសេកុង​ ត្រូវបានធ្វេីការថែទាំ​ ដោយការសម្អាត​ លាបថ្នាំបង្កាន់ដៃស្ពាន​ និងធ្វេីការជួសជុលនូវបញ្ហាផ្សេងៗ​ទៀត​ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា។