លោកជំទាវ ឡោក ខេង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី​ និងសហការី​ ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារីនៃរដ្ឋសភា​ និងឯកឧត្តម លោកជំទាវ អនុប្រធាន​ លេខាធិការ​ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី​ និងសហការី​ ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាពិ សេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និង ប័ណ្ណមូលិធិសមធម៌ និងការអនុវត្តន៍គោលនយោបាយផ្តល់ថវិកាជូនប្រជាពលរដ្ឋក្រីក្រ១ ក្រីក្រ២ក្នុងកំឡុងពេលកូវុីដ ព្រមទាំងគោលនយោបាយផ្តល់ថវិកាជូនស្ត្រីមានផ្ទៃពោះ និងក្នេងក្រោមអាយុ២ឆ្នាំ​ នៅរសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្ត​ ស្ថិតក្នុងខេត្តមណ្ឌលគិរី ។