មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកសាអែម


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកសាអែម ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកសាអែម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវ ចំនួន ៣៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៥ ហិកតា ៕