ពិធីបិទសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍន៍កុមារតូច


សៀមរាប ៖ នា​រសៀល​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៧ ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពី​ការ​អភិវឌ្ឍន៍​កុមារ​តូច ដែល​ប្រារព្ធ​ឡើង​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​អង្គរ​អេរ៉ា ខេត្ត​សៀមរាប ដោយ​មាន​ប្រតិភូ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​ចូល​រួម​សរុប​ប្រមាណ ៥០០​នាក់ ។