ពិធីប្រកាសស្តីពីការកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត


នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សខេត្ត ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជេីញជាអតិបតីក្នុង
ពិធីប្រកាសស្តីពីការកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរ គណៈជំនាញនៃគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការសាខា-សាខាបក្សជុំវិញខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត៕