កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា


នាព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកា គណៈកម្មការទី៧ ប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍លើប្រធានបទ “វិធានការជាដំណោះស្រាយវិស័យទេសចរណ៍ ក្នុងបរិបទកូវីដ១៩ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នៅកម្ពុជា” មុននឹងជួបតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខ។