ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានក្រុមការងារទី២ គ.យ.ក.ស. បានដឹកនាំក្រុមការងារ ពិភាក្សាលើលទ្ធផលចុះបំពេញបេសកកម្មលើកទី២ និងលើកទិសដៅសម្រាប់ចុះបំពេញបេសកកម្មទៅតាមសាលាដំបូងទាំង ៨ ជាលើកទី៣


នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានដឹកនាំក្រុមការងារ ពិភាក្សាលើលទ្ធផលចុះបំពេញបេសកកម្មលើកទី២ និងលើកទិសដៅសម្រាប់ចុះបំពេញបេសកកម្មទៅតាមសាលាដំបូងទាំង ៨ ខេត្ត រួមមាន ខេត្តកំពង់ចាម់, មណ្ឌលគិរី, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, ត្បូងឃ្មុំ និងខេត្តកំពង់ធំ ជាលើកទី៣ នាទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងារទី២ គ.យ.ក.ស.។