ផ្លូវបេតុងមួយខ្សែទៀតដែលជាគម្រោងមូលនិធិឃុំសង្កាត់ និងទុនចូលរួមពីប្រជាពលរដ្ឋ ៥០ + ៥០ កំពុងលេចចេញជារូបរាង


ព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការគ្រប់គ្រងគម្រោង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ២០៣ ម៉ែត្រ និងទទឹង ៦ម៉ែត្រ (ផ្លូវក្រោយសណ្ឋាគារសារាយ)ស្ថិតព្រំប្រទល់ភូមិសាលាកំរើក នៅភូមិវត្តដំណាក់ ដែលប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ និងទុនចូលរួមរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ៥០ បូក ៥០% ។ គម្រោងសាងសង់ផ្លូវ ១ខ្សែនេះ កំពុងដំណើរការជាបណ្តើរៗ និងធ្វើការបូមសំអាតលូរំដោះទឹកដែលជាបញ្ហាប្រឈមដ៏សំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក ក៏សូមអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យ
ផលលើដងផ្លូវនេះ សូមមានការយោគយល់ អធ្យាស្រ័យ ចំពោះការធ្វើដំណើរលើដងផ្លូវទាំងនេះ។
រដ្ឋបាលសង្កាត់ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរូមទាំងថវិកាផ្ទាល់ខ្លួន និងផលប៉ះពាល់ក្នុងការអនុវត្តន៍គម្រោងឲ្យទទួលបានជោគជ័យ៕