ឯកឧត្តម ម៉ាន់ ឈឿន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន០២គ្រួសារ រស់នៅសង្កាត់ទឹកល្អក់ទី២


នារសៀលថ្ងៃទី​០៤ ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយក្រុមប្រឹក្សាសាសង្កាត់ទឹកល្អក់ទី២ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន០២គ្រួសារ រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ ក្នុងឱកាសនោះដែរ​ ឯកឧត្តម ​ក៏បានបន្តឧបត្ថម្ភកង់ទី៦ ជូនដល់សិស្សពូកែ​ដែលមានជីវភាពខ្វះខាត់ជាក់ស្តែង ចំនួន០១គ្រឿងផងដែរ។