រាជធានីភ្នំពេញ បាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនី និងលាបគំនូសចរាចរ


នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ ក្រុមការងារតម្លើងភ្លើងស្តុបចំនួន ១០០កន្លែងក្នុងរាជធានីភ្នំពេញ បាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនី និងលាបគំនូសចរាចរ សម្រាប់ត្រៀមដាក់អោយដំណើរការជាបណ្តោះអាសន្នភ្លើងស្តុបថ្មីនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ខាងមុខ ចំនួន ៥កន្លែងដូចខាងក្រោមៈ
១-ស្តុបរោងកុនលុច្ស
២-ស្តុបអាំងទែរកុងទីណង់តាល់
៣-ស្តុបប្រសព្វមហាវិថីព្រះនរោត្តមនិងផ្លូវលេខ ១៧៨
៤-ស្តុបប្រសព្វមហាវិថីព្រះនរោត្តមនិងផ្លូវលេខ ២៤០ សាលាចតុមុខ
៥-ស្តុបប្រសព្វមហាវិថីព្រះនរោត្តមនិងផ្លូវលេខ ៤៨៤ បឹងត្របែក។