មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារជួសជុលខួប ប្រពន្ធ័ធារាសាស្រ្ត កញ្ចំ


នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារជួសជុលខួប ប្រពន្ធ័ធារាសាស្រ្ត កញ្ចំ ដែលស្រោចស្រពលើផ្ទៃដីឃុំ កញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានលទ្ធភាពស្រោចស្រព នៅរដូវវស្សាចំនួន ១៨០០ហិកតា និងរដូវប្រាំងចំនួន ៤៦០ហិកតា៕