លោកជំទាវ កែវ ម៉ាលី ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រចំនួន១០គ្រួសារ


លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រចំនួន១០គ្រួសារ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងឃុំជ្រលង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ។