អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម​ សោម សុីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ


នាព្រឹកថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម​ សោម សុីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយអនុវត្តតាម​គោលការណ៍​កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ នឹងធ្វើការងារបែងចែកនូវទេយ្យទាន​នេះជាអំណោយសប្បុរសធម៌។
សូមអនុមោទនា​ និងសូមឧទ្ទិសកុសលផលបុណ្យនេះ ជូនដល់បងប្អូនសាច់ញាតិពុទ្ធសាសនិកជនដែលបានប្រគេនទេយ្យទាន៕