ឯកឧត្តម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១៥ អាណត្តិទី៣


កិច្ចប្រជុំ សាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមាន ឯកឧត្តម,លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង មន្ទីរវិសយ័ក្នុងខេត្ត និង អង្គភាពជុំវិញខេត្ត ក្នុងនោះមានសមាសភាពចូលរួមសរុបៈ ៦៦នាក់ ស្រី១១ នាក់។

របៀបវារៈសម្រាប់កិច្ចប្រជុំរួមមាន÷

១-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។

២-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៥របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។

៣- ពិនិត្យ និងពិភាក្សា និងអនុមត័សេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម។

៥-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ចាម។

៦-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៧-បញ្ហាផ្សេងៗ។

ក្រោយពិពិភាក្សា និង ចូលរួមមតិយោបល់យ៉ាងផុលផុស ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកក្រុមប្រឹក្សាជាឯកឆន្ទ័ បានអនុមត័ តាមរបៀបវារៈខាងលើ រួចរាល់ ក្រោមបរិយាកាសសម្របសម្រួលយោគយល់កែលំអរ និង បង្កើនប្រសិទ្ធភាពការងារបន្ត ក្នុងការផ្តល់សេវា បំរើសេវា និង ដោះស្រាយសំណូមពរ នៅតាមមូលដ្ឋាន។ កិច្ចប្រជុំ បានអនុមត័ របៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៦ នៃ ខែបន្ទាប់ នៅថ្ងៃចន្ទទី៧ ខែខែកញ្ញា ខាងមុខ។

មុននឹងបញ្ចប់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន លើកឡើងបញ្ហា ប្រឈមធំមួយចំនួនៈ

ទី១÷ជំងឺកូវិដ១៩ ដែលយើងត្រូវចូលរួមទប់ស្កាត់ និងប្រុងប្រយត្ន័ខ្ពស់។

ទី២÷គ្រោះរាំងស្ងួត ដែលប៉ះពាល់ មាននៅ ស្រុកបាធាយ,ជើងព្រៃ,ព្រៃឈរ ហើយ យើងត្រូវបន្តការតាមដាន។,

ទី៣÷គ្រោះបាក់ច្រាំងទន្លេ ក៏ត្រូវតាមដាន ដែលកន្លងមកបាន ប៉ះពាល់ដល់ ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ,ផ្លូវ,ផ្ទះសម្បែង ជាដើម។

ទី៤÷សង្គ្រាមពាណិជ្ជកម្ម ក៏នាំអោយសេដ្ឋកិច្ច ចុះថមថយ ដោយប៉ះពាល់លើ វិសយ័ ឧស្សាហកម្ម,និង ទេសចរណ៍ រីឯ វិសយ័កសិកម្ម ដូចជា ការដាំដំណាំ ,ការធ្វើវារីវប្បកម្ម,ការចិញ្ចឹមសត្វ និង កសិឧស្សាកម្ម យើងត្រូវធ្វើការជំរុញ និងលើកទឹកចិត្ត ដោយសារខេត្តយើងមានអំណោយផលមួយគឺ មាន ទន្លេមេគង្គហូរឆ្លងកាត់។នៅទីបញ្ចប់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងអំណរគុណ និង បានជូនពរដល់ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានអញ្ជើញចូលរួមតាំងពីដើម រហូតដល់ចប់ នៅវេលាម៉ោង ១២.០០ នាទី ថ្ងៃត្រង់៕