អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលស្នើសូមឱ្យមានដោះស្រាយបញ្ហាដីធ្លី


លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋមកពីឃុំកណ្តោល ស្រុកបូទុមសាគរ និងឃុំជីខលើ ឃុំជីខក្រោម ស្រុកស្រែអំបិល និងឃុំជីផាត ស្រុកថ្មបាំង ដែលស្នើសូមឱ្យមានដោះស្រាយបញ្ហាដីធ្លី ថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលស្តីទី បានថ្លែងអំណរគុណដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលពិភាក្សា ជាមួយរដ្ឋបាលខេត្ត អំពីការធ្វើការតវ៉ានៅមុខសាលាខេត្ត និងរាល់សំណូមពររបស់បងប្អូន នឹងផ្តល់ជូនលោកជំទាវអភិបាលខេត្តជ្រាប។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការតវ៉ាវិលត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួនដោយរងចាំទទួលព័ត៌មានផ្សេងៗពីរដ្ឋបាលខេត្ត ឬក្រសួង និងសូមបងប្អូនថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវូដ-១៩៕