លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស


នាថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានមន្ត្រីមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងតំណាងផែនអន្តោប្រវេសន្ត នៃស្នងការដ្ឋាននគរបាលខេត្ត ដែលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅខេត្តកោះកុង។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកោះកុង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមការងារដែលបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅខេត្តកោះកុង ហើយរដ្ឋបាលខេត្តនឹងទទួលសហការជានិច្ចជាមួយក្រុមការងារ និងសូមជូនពរទទួលបានជោគជ័យនូវភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូននេះ។
ថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០