ពិធីអបអរសាទរខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧


រាជធានីភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ក្រោម​ប្រធាន​បទ៖ ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង សាកលវិទ្យាធិការ លោក លោកស្រីប្រធានអង្គភាព និងព្រមទាំងបុគ្គលិកអប់រំនារីយ៉ាងច្រើនកុះករ។