មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ដំឡើងម៉ាស៊ីនបូមទឹកសង្គ្រោះដំណាំស្រូវប្រាំង


នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក ចំនួន ១៤៨ ហិកតា របស់បងប្អូនប្រជាកសិករ ក្នុងភូមិកន្លង និងភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕