ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងលោកប្រធានមណ្ឌលសុខភាពចំការលើ


លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណ:កម្មការ អមដំណើរដោយឯកឧត្តមអភិបាលរង ខេត្ត អភិបាលស្រុក និងមន្ទីរពាក់ព័ន្ធនឹងវិស័យគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងលោកប្រធានមណ្ឌលសុខភាពចំការលើ សហការី និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាផ្នែកសុខាភិបាល នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅមណ្ឌលសុខភាពចំការលើ ដែលស្ថិតនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងគោលបំណង ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេស យន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណមូលិធិសមធម៌ និងការអនុវត្តគោលនយោបាយផ្តល់ថវិកាជូនប្រជាពលរដ្ឋក្រីក្រ១ ក្រីក្រ២ ក្នុងកំឡុងពេលកូវីដ-១៩ ព្រមទាំងគោលនយោបាយផ្តល់ថវិការជូនស្ត្រីមានផ្ទៃពោះ និងក្មេងក្រោមអាយុ២ឆ្នាំ។
ក្នុងឱកាសនេះដែរ លោកជំទាវប្រធានគណៈកម្មការ បានឧបត្ថម្ភថវិកាជូនដល់មណ្ឌលសុខភាពចំនួន៩០ម៉ឺនរៀល និងស្ត្រីមានផ្ទៃពោះចំនួន៤នាក់ ដែលមកសម្រាកទទួលសេវាសុខភាព ម្នាក់ៗទទួលបាន២២ម៉ឺនរៀលផងដែរ។
(អត្ថបទ និងរូបភាព៖ ន.ព័ត៌មាន)