អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ទិត លីនដា ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព


លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងមានការចូលរួមលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែថាមពល និងមានការចូលរួមមន្ត្រីគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ រួមទាំងអាជីវករ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព រៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ទនៈ និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលស្តីទី សូមថ្លែងអណរគុណចំពោះលោកជំទាវ ដែលបានដឹកនាំមន្ត្រីជំនាញមកធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន យ៉ាងណាមិញសូមអោយអស់លោក លោកស្រី ជាមន្ត្រីជំនាញ និងអាជីវករ សូមមេត្តាយកចិត្តទុកដាក់ ស្តាប់ការផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតសារាចរសុវត្ថិភាព រៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ទនៈ និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យ ដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្តាក្រុង ស្រុក សម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋាន ធ្វើយ៉ាងណាជៀសផុតពីហានិភ័យទាំងឡាយ ដែលអាចកើតមានជាយថាហេតុ៕