អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង


ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួម ជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមនីយដ្ឋាននានាជាមួយរដ្ឋាភិបាល។ ក្នុងដំណើរបេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូបានចុះទៅពិនិត្យគម្រោងវិនិយោគកោះម្នាស់ ស្ថិតក្នុងស្រុកគិរីសាគរ។ តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរមករដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះអោយអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្តឲ្យបានល្អប្រសើរ។