ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រួមជាមួយទីប្រឹក្សាគម្រោងនិងសហគមន៍ បានចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារប្រឡាយជើងក្អែបដែលបានបពា្ចប់ ១០០ភាគរយ


នៅថ្ងៃពុធ ១រោច និងថៃ្ងព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រួមជាមួយទីប្រឹក្សាគម្រោងនិងសហគមន៍ បានចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារប្រឡាយជើងក្អែបដែលបានបពា្ចប់ ១០០ភាគរយ នៅឃុំស្តៅកោង ឃុំរោងដំរី និងឃុំជើងភ្នំ ស្រុកបាភ្នំ សម្រាប់អនុគម្រោងចំនួន១២ ដែលមានប្រវែង ១០.១៥០ម៉ែត្រ ហើយមានអ្នកចូលរួមពលកម្មចំនួន៩៩០នាក់ ក្នុងនោះស្រី ៤៧៧នាក់ ៕