ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ អ៊ិចស្កាវ៉ាទ័រចំនួន ០១គ្រឿង និងរថយន្តបែនចំនួន ០១គ្រឿង មកប្រចាំការកាយពពួកវារីរុក្ខជាតិ ដែលហូរធ្លាក់មកធ្វើឲ្យកកស្ទះរន្ធស្ពាន និងទ្វារទឹក


នៅថៃ្ងទី៩ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ អ៊ិចស្កាវ៉ាទ័រចំនួន ០១គ្រឿង និងរថយន្តបែនចំនួន ០១គ្រឿង មកប្រចាំការកាយពពួកវារីរុក្ខជាតិ (ពើក) ដែលហូរធ្លាក់មកធ្វើឲ្យកកស្ទះរន្ធស្ពាន និងទ្វារទឹក ដើម្បីសម្រួលឲ្យចរន្តទឹកហូរធ្លាក់ទៅផ្នែកខាងក្រោមបានលឿន នៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។