កម្រងរូបភាពនៃការស្ថាបនាឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥


បច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជាបាននឹងកំពុងបន្តលើគ្រប់ទីតាំងទាំងអស់ហើយជាពិសេសការសាងសង់កំណត់ផ្លូវជាតិលេខ 5 គឺមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
ជាក់ស្ដែង កំណាត់ផ្លូវជាតិលេខ 5 ចាប់ពីខេត្តបាត់ដំបងដល់ខេត្តបន្ទាយមានជ័យបាននិងកំពុងអនុវត្តការងារចាក់ក្រាលកៅស៊ូ និងមួយវិញទៀតការស្ថាបនាកំណាត់ផ្លូវជាតិលេខ 5 ចាប់ពីធ្លាម្អមរហូតដល់ខេត្តពោធិ៍សាត់បាននិងកំពុងស្ថាបនាគ្រឹះផ្លូវនិងគ្រឹះស្ពាននៅស្របទៅតាមផែនការគ្រោងទុក ហើយគ្រោងនឹងចាប់ផ្ដើមការងារក្រាលកៅស៊ូនាដើមរដូវប្រាំងខាងមុខនេះ។ ដូចនេះវាជាមោទនភាពមួយរបស់ប្រទេសកម្ពុជាយើង ហើយក៏ឆ្លុះបញ្ចាំងអំពីគណនេយ្យភាពការគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបន្តអភិវឌ្ឍន៍ប្រទេសក្នុង កូវីត19 ដែលប្រទេសជាច្រើនកំពុងប្រឈមនឹងផលវិបាក។
មួយវិញទៀតដោយសារ បច្ចុប្បន្នជារដូវវស្សាដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃដែលបណ្ដាលឲ្យផ្លូវមួយចំនួនរងការខូចខាត។ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់មេត្តាយល់អធ្យាស្រ័យនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារអាយុជីវិតគេចផុតពីគ្រោះថ្នាក់ចរាចរណ៍។