ឯកឧត្ដម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់គណបក្សក្រុងតាខ្មៅ


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី០៩ ខែសីហា នេះឯកឧត្ដម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់គណបក្សក្រុងតាខ្មៅ និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ (នៅសាលប្រជុំមន្ទីរបក្សខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្ដម អនុប្រធានទី១-ទី២-ទី៣ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ឯឧ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,ប្រធាន-អនុប្រធានទី១-ទី២-ទី៣-ទី៤ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង១០ក្នុងក្រុង,ប្រធានគណៈកម្មាធិការសាខាគណបក្សមូលដ្ឋាន និងប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ,គណៈកម្មាធិការគណបក្សក្រុង,ប្រធានសាខាបក្សការិយាល័យជុំវិញសាលាក្រុង,ប្រធាន-អនុប្រធានគណបក្សគ្រប់សង្កាត់ សរុបវត្តមាន ១៥៧នាក់។