កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរតនគិរី បើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារចុះបញ្ជីដីរដ្ឋ និងក្រុមហ៊ុនឯកជន ពិនិត្យ និងវាយតម្លៃលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ


កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំក្រោមងធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យលើការងារចុះបញ្ជីដីរដ្ឋ និងក្រុមហ៊ុនឯកជន ពិនិត្យ និងវាយតម្លៃលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅស្រុកអូរជុំ ស្រុកអូរ៉ាដាវ និងក្រុងបានលុង។