លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ២០១៩-២០២៣


នៅព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដល់មន្រ្តីថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមចំនួន ២៩ នាក់ ក្នុងគោលបំណងបញ្ជ្រាបផែនការយុទ្ធសាស្រ្តនេះទៅក្នុងសកម្មគ្រប់ជំនាញរបស់មន្ទីរ រៀបចំដោយក្រុមការងារយេនឌ័រក្រសួងបានសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍។