នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំនេះ! ក្រសួងទេសចរណ៍ ក្រើនរំលឹកពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន


នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។

វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារនៃប្រកាសលេខ ០៨៥ប្រក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាបទយកការណ៍ភោជនីយដ្ឋាន វ័នម៉រ ស្ថិតនៅរាជធានីភ្នំពេញ ដែលបានអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖