អភិបាលខណ្ឌដូនពេញ និងភរិយា ដឹកនាំការងារ ទៅសាកសួរសុខទុក្ខ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ ដែលកំពុងសំរាកព្យាបាលជំងឺ និងផ្ដល់ថវិកាមួយចំនួន


ឯកឧត្តម សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌដូនពេញមួយចំនួនទៀត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានឆ្លៀតឱកាសពេលថ្ងៃឈប់សំរាក ទៅសាកសួរសុខទុក្ខ និងសំណេះសំណាលលើកទឹកចិត្ត ជាមួយលោក ជួប សុគន្ធ នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលចតុមុខ និងភរិយារបស់គាត់ ដែលកំពុងសំរាកព្យាបាលជំងឺ នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ក្នុងឱកាសនោះ ក៏បានជួយឧបត្ថម្ភថវិកាចំនួន១,០០០,០០០រៀល, អង្ករចំនួន១០០គីឡូក្រាម, មីជាតិចំនួន១កេសធំ, ទឹកក្រូចចំនួន៥កេស និងទឹកបរិសុទ្ធចំនួន ១០កេសផងដែរដើម្បីជួយសំរាលបន្ទុកនៃការចំណាយផ្សេងៗរបស់គាត់ និងក្រុមគ្រួសារក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌដូនពេញ និងភរិយា ដឹកនាំថ្នាក់ដឹកនាំខណ្ឌ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធក្នុងលោក សូមជួយប្រោសព្រំ និងបីបាច់ថែរក្សាឲ្យគាត់ បានជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕