សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសូត្រមន្តប្រោះព្រំអាស្រមមរតកចក្រី


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសូត្រមន្តប្រោះព្រំអាស្រមមរតកចក្រី ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចអគ្គមហាពញាចក្រី ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ក៏មានពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទាន ព្រមទាំងពិធីថ្វាយសុំសេចក្តីសុខសួស្តី ជ័យមង្គល បើករបងជ័យអាស្រមមរតកចក្រី និងប្រលែងកូនត្រីផងដែរ។