លោក ភុំ រ៉ា អញ្ជើញបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីនីតិវិធី និងបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មសម្ភារកសិកម្មនៅខេត្តបាត់ដំបង


ព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី និងដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ និងការិយាល័យនីតិកម្មកសិកម្មខេត្តបាត់ដំបង បានអញ្ជើញបើកវគ្គបំពាក់បំប៉នសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម ជីកសិកម្ម ចំនួនប្រមាណជាង១០០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងពីវិធានបច្ចេកទេស និងនីតិវិធីធ្វើពាណិជ្ជកម្ម ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិភាព ។