មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ជីកប្រព័ន្ធប្រឡាយជើងក្អែប ចំនួន ០២ ខ្សែ


ដើម្បីបង្កលក្ខណៈឱ្យកាន់តែងាយស្រួលដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានជីកប្រព័ន្ធប្រឡាយជើងក្អែប ចំនួន ០២ ខ្សែ សរុបប្រវែង ៨៥៦ ម៉ែត្រ ដើម្បីទាញទឹកបន្តពីប្រឡាយរងនៃប្រព័ន្ធធារាសាស្ត្រទំនប់ត្រដែត ឱ្យចូលទៅដល់ដីស្រែរបស់បងប្អូនប្រជាកសិករតែម្តង ។ ប្រឡាយជើងក្អែបទាំង ០២ ខ្សែ ខាងលើនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៣៤៤ ហិកតា និងស្រូវប្រាំង ១១៥ ហិកតា ៕