អភិបាលស្រុកស៊ីធរកណ្ដាល ដឹកនាំយុវជនគណបក្សស្រុកចុះចែកអំណោយដល់គ្រួសារក្រីក្រ


លោក ម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សស្រុក​ បានដឹកនាំយុវជនគណបក្សស្រុក​ ឃុំចុះចែកអំណោយដល់គ្រួសា​រ​ក្រីក្រចំនួន០៣ គ្រួសារ នៅឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល។
-​ គ្រួសារទី១​ ឈ្មោះ​ បន់ ផៃ នៅភូមិស្វាយជីក្រាយ ឃុំ ឬស្សីសាញ់
– គ្រួសារទី២​ ឈ្មោះ​ ឡេង ម៉ាន់ នៅភូមិព្រៃឈៀង ឃុំ ឬស្សីសាញ់
– គ្រួសារទី៣ លោកយាយ វ៉ាន់ អ៊ាន នៅភូមិ ព្រៃឈៀង ឃុំ ឬស្សីសាញ់។
* ថវិកា​ និងសំភារៈទាំងនេះ​ ក្រោមការឧបត្ថម្ភ របស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានយុវជនគណបក្សកម្ពុជាខេត្តព្រៃវែង
រួមមានដូចជា៖ ទឹកត្រី ០៣ យួរ ,​ ទឹកស៊ីអ៊ីវ ០៣យួរ ,មី ០៣ កេស ,ស្កសរ ០៣ គីឡូក្រាម ,ទឹកសុទ្ធ ០៣ កេស និងថវិកាចំនួន ៣០០,០០០ រៀល។
សរុបចំណាយ​ ៤១០,០០០​ រៀល