ឯកឧត្តម​ រិន​ វីរៈ អញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលលេីកទី២​ ស្តីពី​ ការរៀបចំបញ្ជីសំណួរ​ និងប្រេីប្រាស់កម្មវិធីកុំព្យូទ័រកាពី​ (CAPI) សម្រាប់សម្ភាសន៍ស្រង់ទិន្នន័យអង្កេតសហគ្រាសឧស្សាហកម្មកម្ពុជាឆ្នាំ២០២០


នៅថ្ងៃចន្ទ​ ៦កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០​ ដោយទទួលបានកាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងផែនការ​ ឯកឧត្តម​ រិន​ វីរៈ​ រដ្ឋលេខាធិការប្រចាំការ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលលេីកទី២​ ស្តីពី​ ការរៀបចំបញ្ជីសំណួរ​ និងប្រេីប្រាស់កម្មវិធីកុំព្យូទ័រកាពី​ (CAPI) សម្រាប់សម្ភាសន៍ស្រង់ទិន្នន័យអង្កេតសហគ្រាសឧស្សាហកម្មកម្ពុជាឆ្នាំ២០២០​ ដោយមានការចូលរួមពីមន្រ្តីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ តំណាងធនាគារពិភពលោក​ និង​ UNIDO​ នៅសណ្ឋាគារ​ Le Royal រាជធានីភ្នំពេញ។