អភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជេីញជួបសាកសួរសុខទុក្ខ និងនាំយកអំណោយ​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាតក្នុងសហគមន៏វាលស្បូវចំនួន​៧៣គ្រួសារ


លោក​ ហ៊ត​ គឹមនី​ អភិបាលរងខណ្ឌច្បារអំពៅ​ តំណាងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ បានអញ្ជេីញជួបសាកសួរសុខទុក្ខ និងនាំយកអំណោយ​ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាតក្នុងសហគមន៏វាលស្បូវចំនួន​៧៣គ្រួសារ ស្ថិតក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ ត្រីខកំប៉ុង​ អំបិល​ ស្ករស​ ម៉ាស់​ និងក្រម៉ាធំមួយ​ ។