លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតី ពិធីបិទមហោស្រព ភាពយន្តអន្តរជាតិកម្ពុជា លើកទី៧


លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ពិធីបិទមហោស្រព ភាពយន្តអន្តរជាតិកម្ពុជា លើកទី៧ នារាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ព្រះមហាក្សត្រ និងអ្នកម្នាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខា និងសិល្បករ សិល្បការិនី យ៉ាងច្រើនកុះករ។