ឯកឧត្តម ឡូយ សុផាត បានដឹកនាំសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ចុះជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមទា និងភ្ញាស់ពងទាកូន នៅភូមិសាមគ្គី ឃុំស្រែននោង ស្រុកត្រាំកក់


នៅខេត្តតាកែវ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ចុះជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមទា និងភ្ញាស់ពងទាកូន នៅភូមិសាមគ្គី ឃុំស្រែននោង ស្រុកត្រាំកក់។ ជាមួយគ្នានេះផងដែរ គណៈប្រតិភូក៏បានទស្សនាទីកន្លែងភ្ញាស់ពងទាកូនផងដែរ។
តមកបានចុះពិនិត្យសិក្សាការផលិតជីប៉ុស៧៣៣ នៅភូមិពពេល ឃុំត្រាំកក់ ស្រុកត្រាំកក់ និងចុះពិនិត្យសិក្សាវារីវប្បកម្ម ការចិញ្ចឹមបង្កង នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី។
ដំណើរនៃការចុះសំណេះសំណាល ពិនិត្យ និងសិក្សាស្វែងទីតាំងខាងលើ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវផងដែរ រួមមាន ឯកឧត្តមបណ្ឌិត ម៉ុក មារ៉េត ឯកឧត្តម ច័ន្ទ សារុន និងលោក មុឺង វុធី អភិបាលរងខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធ៕