ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤១


នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច និងប្រធានបទ (Subject items) ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនួយការ សរុបចំនួន២០រូប។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមកិច្ចប្រជុំមហាសន្និបាតអាយប៉ា លើកទី៤១ តាមរយៈវីដេអូពីប្រទេសវៀតណាម ក្រោមប្រធានបទ “ការទូតសភាសម្រាប់អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប” ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខ។
(អត្ថបទ និងរូបភាព៖ ន.ព័ត៌មាន)