ជំនួបពិភាក្សាការងារជាមួយឯកឧត្តម Li An ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន


នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Li An ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើអនុស្សរណៈយោគយល់រវាងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាស្តីពី៖”ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ”។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនគន្លឹះទាក់ទងនឹងប្រធានបទហេដ្ឋារចនាសម្ព័ន្ធ ក្នុងវេទិកាខ្សែក្រវាត់មួយវិថីមួយស្តីពីកិច្ចសហប្រតិបត្តិការដើម្បីវឌ្ឍនភាពរួម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង។