សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពី៣៣ឆ្នាំមុន២សន្លឹក ពេលចេញទៅចរចាលើកដំបូងនៅប្រទេសបារាំង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍២សន្លឹក ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជារូបថតកាលពី៣៣ឆ្នាំមុន ក្នុងឱកាសចុះហត្ថលេខាលើសេចក្តី ប្រកាសរួមជាមួយសម្តេចព្រះនរោតម្តសីហនុ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារាំង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា រូបថត២សន្លឹកនេះ គឺជាពេលដែលសម្តេចចេញទៅចរចាលើកដំបូងនៅប្រទេសបារាំង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook អមដោយរូបថត២សន្លឹកយ៉ាងដូច្នេះថា «ពេលនេះទទួលបានរូបថតពីរសន្លឹកបន្ថែមទៀត ពីអ្នកលេងបណ្តាញសង្គមហ្វេសបុក។ រូបថតខ្ញុំ គឺខ្ញុំមិនដែលបានឃើញទេតែរូបថតភរិយាខ្ញុំ គឺខ្ញុំធ្លាប់ឃើញហើយនៅចាំច្បាស់ថា ថតនៅព្រឹកថ្ងៃ៤ ខែធ្នូ ឆ្នាំ១៩៨៧ ពេលចុះហត្ថលេខាលើសេចក្តី ប្រកាសរួមរវាងសម្តេចព្រះនរោតម្តសីហនុ និងរូបខ្ញុំបន្ទាប់ពីការចរចាលើកដំបូង នៅប្រទេសបារាំងថ្ងៃ២ធ្នូ១៩៨៧។
រូបថតខ្ញុំក៏ប្រហែលថតនៅពេលនោះដែរ តែប្រហែលមុនពេលចេញពីសណ្ឋាគារទៅចចារ។ កូនស្រីពៅរបស់ខ្ញុំ បាននិយាយប្រាប់ម្តាយរបស់គេថា រូបថតម៉ែមើលមួយភ្លេតដូចស្ត្រីកូរ៉េខាងជើង»៕