អាជ្ញាធរក្រុង សិរីសោភ័ណ ប្រាប់គ្រប់សង្កាត់ ត្រូវត្រៀមឆ្លេីយតបឲ្យបានទាន់ពេលវេលា ទៅនឹងគ្រោះទឹកជំនន់ អាចកេីតមានឡេីងនៅពេលខាងមុខ


ដេីម្បីជាវិធានការឆ្លេីយតបឲ្យបានទាន់ពេលវេលា ដែលអាចប្រឈមទៅនឹងទឹកជំនន់នាពេលខាងមុន អាជ្ញាធរក្រុង សិរីសោភ័ណ បានដាក់ចេញនូវវិធានដល់គ្រប់បណ្តាសង្កាត់ទាំង៧ និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមនូវឧបករណ៍ ក៏ដូចជាសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីចាំបាច់ ពេលមានទឹកជំនន់កេីតមានឡេីង។

ការដាក់ចេញវិធានការឲ្យបានទាន់ពេលវេលា ធ្វេីឡេីងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញ លេីកទី១៥ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ នៅសាលប្រជុំ សាលាក្រុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០។

ឯកឧត្តម ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធ អាជ្ញាធរ សង្កាត់ត្រូវធ្វេីការពិនិត្យតាមដានពីស្ថានភាពទឹកឲ្យបានជាប់ជាប្រចាំ ។

ឯកឧត្តមថ្លែងថា «ថ្វីបេីពេលនេះយេីងមិនទាន់មានទឹកគ្រប់គ្រាន់ក៏ពិតមែន តែយេីងក៏មិនត្រូវធ្វេីប្រហែសឡេី យ ត្រូ វរកគ្រប់មធ្យោយបាយទុកជាមុន ត្រៀមឲ្យបានរួចជាស្រេច នូវឧបករណ៍ជួយសង្គ្រោះ ថ្នាំសង្កូវ និងរកទីទួលសុវត្ថិភាព »។

ឯកឧត្តមជំរុញទៀតថា អាជ្ញាធរត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះរដូវនេះវាអាចប្រឈមទៅនឹងគ្រោះទឹកជំនន់ ដែលទាមទារឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនៗ ចៅៗតូច កក្រែងកេីតមានករណីលង់ទឹក ពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វ អសិរពិស ជាដេីម៕