បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Global Media Publishing INC


នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​​បានផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Global Media Publishing INC ​ក្នុងតួនាទីជាប្រធានគណៈកម្មាធិការរៀបចំ ​វេទិការសេដ្ឋកិច្ចពិភពលោក (ចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ)។ ​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា​នេះជាលើកដំបូង ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន ​ក៏ដូចជា​​ឱកាសដ៏ឧត្តុងឧត្តម្ភមួយ​ក្នុងការផ្សព្វផ្សាយកម្ពុជា​តាមរយៈបណ្តាញផ្សព្វផ្សាយ​នានា​ក្នុងពិភពលោក​។

ជាមូយគ្នានេះផងដែរ ព្រឹត្តិការណ៍នេះ​​នឹងបង្កើនការផ្សព្វផ្សាយ​អំពីប្រទេសកម្ពុជា នៅចំពោះមុខមេដឹកនាំពិភពលោក​ និងក្រុមមេដឹកនាំប្រកបដោយឥទ្ធិពល ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែល​ចូលរួមអញ្ជើញ​ចូលរួមក្នុងវេទិកានេះផងដែរ។