ផ្លូវ១ខ្សែចាប់ពីព្រំប្រទល់សង្កាត់សំបួរ ដល់សង្កាត់ស្វាយដង្គំ បានចាប់ដំណើរការសាងសង់ជាផ្លូវកៅស៊ូ និងបានដាក់ប្រព័ន្ធលូមេរំដោះទឹក នៅសងខាងផ្លូវ


ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ រប់មន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្ត បាននឹងកំពុងចាប់ដំណើរការចាក់គ្រឹះសាងសង់ជាផ្លូវកៅស៊ូ និងបានដាក់ប្រព័ន្ធលូមេរំដោះទឹក នៅសងខាងផ្លូវ ត្រង់ចំណុចព្រំប្រទល់សង្កាត់សំបួរ និងសង្កាត់ស្វាយដង្គំ និងគ្រោងលេចរូបរាងចេញជាផ្លូវកៅស៊ូក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ជូនថាក្នុងការអនុវត្ត ការដាក់ប្រព័ន្ធលូមេររំដោះទឹកនេះ អាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ដែលមានផលប៉ះពាល់ដូចជារបង និងសំយ៉ាបផ្ទះ
ក្នុងនោះដែរប្រជាពលរដ្ឋក៏មានការសាទរ ត្រេកអរចំពោះថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ជាពិសេសចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមគោរពតាមគោលការណ៍ការអភិវឌ្ឍន៍ និងបានរុះរើរបងសង់ប៉ះពាល់ដីចំណីផ្លូវឬសំយ៉ាបផ្ទះដោយពេញចិត្តក្នុងការអភិវឌ្ឍផ្លូវមួយខ្សែនេះ៕