ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លើកទី៤១ ដែលនិងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference)


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា​ និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា​ ដោយមានការចូលរួមពី​ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមសភាជាតិអាយប៉ាកម្ពុជា​ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លើកទី៤១ ដែលនិងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference)​ ដែលផ្សាយចេញពីប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី៨​ ដល់ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០។

កិច្ចប្រជុំត្រៀមនេះ​ ប្រារព្ធធ្វើឡេីងនៅសាលបាយ័ន​ នៃវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​។