ឯកឧត្តម លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុន ខេត្តបាត់ដំបង


ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុន ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ប្រព័ន្ធធារាសាស្ត្រ រាមគុន នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន និងអនុវត្តគម្រោងដោយក្រុមហ៊ុន Tidal Marine Engineering SDN,BHD ដែលជាក្រុមហ៊ុនសាងសង់មកពីប្រទេសម៉ាឡេសុី ។
នៅក្នុងឱកាសចុះពិនិត្យការងារនៅពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការក្រើនរំលឹកដល់ភាគីក្រុមហ៊ុន ឲ្យយកចិត្តទុកដាក់អនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមពេលវេលា និងបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងប្លង់ ព្រមទាំងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា បើមិនដូច្នោះទេ ក្រសួងនឹងធ្វើការពិនិត្យ ពិចារណាឡើងវិញអំពីកិច្ចសន្យារវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមហ៊ុន Tidal Marine Engineering SDN,BHD ៕