ថ្នាក់ដឹកនាំមន្រ្តីរាជការនាយកដ្ឋាននីតិកម្មកសិកម្ម សប្បុរសជនក្រុមហ៊ុន រួមជាមួយនឹងឯកឧត្តម ឡោ រស្មី បានអញ្ជើញចូលរួមកាន់បិណ្ឌទី០៥ ជាមួយពុទ្ធបរិស័ទចំនួន៥វត្តក្នុងឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ


ព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២០ នេះលោក ភុំ រ៉ា ដឹកនាំមន្រ្តីរាជការនាយកដ្ឋាននីតិកម្មកសិកម្ម ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទាំង២ សប្បុរសជន ក្រុមហ៊ុន រួមជាមួយនឹងឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកាន់បិណ្ឌទី០៥ ជាមួយពុទ្ធបរិស័ទចំនួន៥វត្តដែលស្ថិតក្នុងឃុំទឹកជ្រៅចំនួន៤វត្តគឺវត្ត សិរីពោធិវង្ស ( ហៅវត្តទឹកជ្រៅ ) វត្ត ពុទ្ធខេត្តរាម ( ហៅវត្តស្រម៉ ) វត្ត ពោធិ៍ព្រឹក្ស ( ហៅវត្តក្រសាំង )
វត្ត គីរីវង្ស (ហៅវត្តស្រែវែង ) និងឃុំនាងទើតចំនួន១វត្ត គឺវត្ត សិរីពោធិ៍ព្រឹក្ស ( ហៅវត្តខ្នុល ) ដែលពិធីនេះបានប្រារព្ធឡើងនៅវត្តសិរីពោធិវង្ស ( ហៅវត្តទឹកជ្រៅ ) ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ នៅក្នុងដំណើការកម្មវិធីបនេះដែលមានការគោរព ថ្វាយបង្គំព្រះសង្ឃ ឧទ្ទិសកុសល ផលបុណ្យជូនដល់ អ្នកមានគុណ បុព្វការីជន ញាតិការ០៧សន្តានដែលបានចែកឋានទៅកាន់បរលោក សូមបានទទួលមគ្គផលពីកូនចៅបានធ្វើនាពេលនេះ ។ នៅក្នុងឱកាសលោក ភុំ រ៉ា និង ឯកឧត្តម ឡោ រស្មី បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១២០នាក់ ក្នុងឃុំទាំងពីរផងដែរ គ្រឿងឧបភោគ បរិភោគដែលបានប្រគេនព្រះសង្ឃតាមវត្តនីមួយៗរួមមាន ៖ ស្លាដក មី ទឹកក្រូច ទឹកសុទ្ធ បាកាស ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ ចង្ហាន់ និងបច្ច័យ នឹងបានប្រគេនបច្ច័យដល់ព្រះសង្ឃដែលគង់ក្នុងវត្តសិរីពោធិវង្ស ( ហៅវត្តទឹកជ្រៅ )ចំនួន ២៦អង្គ ចែកជូនលោកតា លោកយាយ និងប្រជាពលរដ្ឋចូលរួម និងក្រុមប្រឹក្សាឃុំទាំង២ផងដែល ។