ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជួបសវនាការការងារជាមួយនឹងលោកជំទាវ ភឿង សកុណា


ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា (PFWB) បានអញ្ជើញអមដំណើរគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល (PFWB) នៃប្រទេសប៊ែលហ្ស៊ិក ដឹកនាំដោយ ឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភាសហព័ន្ធ វ៉ាល់ឡូនីប៊្រុចហ្សែលប្រធានសភា អញ្ជើញជួបសវនាការការងារជាមួយនឹងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។