សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន


នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងសមាជិករដ្នសភា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្នមុន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅគេហដ្ឋាន ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសារសព និងសូមអោយវិញ្ញាក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ។